សេវាទូរគមនាគមន៍សង្គម "over-the-top content" ឬហៅកាត់ថា OTT គឺជាការផ្តល់អូឌីយ៉ូ, វីដេអូ, និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅលើអ៊ិនធឺណិដោយគ្មានការចូលរួមនៃប្រតិបត្តិករប្រព័ន្ធជាច្រើននៅក្នុងការគ្រប់គ្រងឬការចែកចាយមាតិកា។ ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតអាចដឹងពីមាតិកានៃកញ្ចប់ពិធីសារអ៊ិនធឺណិត (Internet Protocol packets) ប៉ុន្តែក្រុមហ៊ុនមិនមានសិទ្ធិគ្រប់គ្រង មើល សិទ្ធិជាអ្នកនិពន្ធនិង ឬក៏បែងចែកមាតិកាទៅអ្នកផ្សេងទៀតបានឡើយ។ នេះជាម៉ូដែលដែលផ្ទុយពីការទិញឬជួលវីដេអូឬមាតិកាអូឌីយ៉ូពីក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត (ISP) ដូចជាទូរទស្សន៍បង់ប្រាក់ វីដេអូបង់ប្រាក់ទៅតាមតម្រូវការដែលយើងប្រើឬសេវាកម្មវីដេអូ IPTV។ សេវាទូរគមនាគមន៍សង្គមសំដៅទៅលើមាតិកាពីភាគីទីបីដែលត្រូវបានបញ្ជូនទៅអ្នកប្រើប្រាស់ផ្ទាល់ ដោយមានក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតជួយសម្រួលក្នុងការបញ្ជូនកញ្ចប់ពិធីសារអ៊ិនធឺណិត។
ចំពោះកម្មវិធីសេវាទូរគមនាគមន៍សង្គម (OTT) មានដូចជា Viber Skype Line និង WhatsApp ជាដើម។
No comments:
Post a Comment