Monday, December 19, 2016

គុណសម្បត្តិនិងគុណវិបត្តិនៃការទិញ​ផ្ទះ​បង់​រំលស់​គ្មាន​ប្រាក់​កក់

រូបតំណាង


មានមិត្តសម្លាញ់ ​សហការី​ និងបងប្អូនខ្ញុំខ្លះថាយើងមានសំណាងហើយដែលប្រទេសខ្មែរយើងមាននិន្នាការវិវត្តពីការទិញផ្ទះដោយបង់ប្រាក់កក់ទៅការទិញផ្ទះដោយមិនមានប្រាក់កក់។ ខ្ញុំសាកល្បង​មើលគេហទំព័រនិងទៅសួរតម្លៃផ្ទាល់ពីបុរីទាំងអស់នោះ។ ​ទាំងនេះជាចំណុចមួយចំនួនដែលខ្ញុំសនិ្នដ្ឋាន៖

គុណសម្បត្តិ


  1. ជួយ​យ៉ាងច្រើន​ដល់យើង​ដែលមាន​ប្រាក់ចំណូល​មធ្យម និង​ក្រោម​មធ្យម​ឱ្យ​យើង​អាច​ទិញ​ផ្ទះ​ក្នុងក្ដីសុបិន្តយើង​បាន
  2. មិនចាំបាច់​មាន​ប្រាក់​បម្រុង​ច្រើន
  3. មិនចាំបាច់​ខ្ចីប្រាក់​ពី​ធនាគារឬពីបងប្អូន
  4. មិនចាំបាច់ជួល​ផ្ទះ​គេ​នៅ
  5. ដល់បញ្ចប់បង់យើងមានផ្ទះជាកម្មសិទ្ធិខ្លួនឯង

គុណវិបត្តិ

  1. ជាបច្ចេកទេស​សេដ្ឋកិច្ចដែលមានអន្ទាក់
  2. គម្រោងនីមួយៗសុទ្ធ​តែមាន​បង្កប់​ការប្រាក់​​រួចជាស្រេច
  3. តម្លៃទូទាត់លាត់សើយរួចមានតម្លៃថ្លៃជាងការបង់ប្រាក់កក់ទ្វេដងឬច្រើនជាងនេះ
  4. គុណភាពផ្ទះមិនដឹងថាដល់កូនឬអត់

No comments:

Post a Comment