Monday, December 12, 2016

ឧបសគ្គចំពោះឯករាជភាពផ្នែកហិរញ្ញវត្ថុចំនួនបី

១.ការភ័យខ្លាចនៃការបរាជ័យ
២.ភាពល្ងង់ខ្លៅ
៣.ពួកគេមិនមានប្រាក់គ្រប់គ្រាន់

ការភ័យខ្លាចនៃការបរាជ័យ
តាមពិតទៅមូលហេតុដំបូងគឺជាការភ័យខ្លាចនៃការបរាជ័យ ដែលជាមូលហេតុធំបំផុតតែមួយគត់ សម្រាប់ការបរាជ័យនៅក្នុងជីវិតរបស់មនុស្សពេញវ័យ នៅក្នុងជំហានដំបូង។ដើម្បីអាចក្លាយជាសេដ្ឋីបានអ្នកត្រូវតែរៀនប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក។ អ្នកត្រូវតែរៀនគ្រប់គ្រង់ភាពភ័យខ្លាចរបស់អ្នកដើម្បីធ្វើជាម្ចាស់ការនៃភាពភ័យខ្លាចរបស់អ្នកដើម្បីធ្វើសកម្មភាពទោះជាស្ថិតនៅក្នុងភាពភ័យខ្លាចយ៉ាងណាក៏ដោយចូលផ្តោតទៅលើគោលដៅដើម្បីទទួលបាននូវឯករាជភាពផ្នែកហិរញ្ញវត្ថុ។


ភាពល្ងង់ខ្លៅ
ជាហេតុផលសំខាន់ទីពីរសម្រាប់ ការបរាជ័យផ្នែកហិរញ្ញវត្ថុគឺគ្រាន់តែជាភាពល្ងង់ខ្លៅបែបធម្មតា។ មនុស្សភាគច្រើនមិនដឹងពីរបៀបដើម្បីចាប់ផ្តើម និងកសាងអាជីវកម្មទេ ឬក៏របៀបក្នុងការវិនិយោគនៅក្នុងភាគហ៊ុនមូលបត្របំណុល អចលនទ្រព្យ...គឺជាហេតុផលមួយចំនួនដែលពួកគេមិនខ្វល់ក្នុងការរៀនសូត្រអំពីវា។ ពួកគេបានរស់នៅក្នុងជីវិតអស់សង្ឃឹមនៅក្នុងភាពភ័យខ្លាចនៃការបរាជ័យ។ ប្រសិនបើវាជាក្តីសុបិនរបស់អ្នកដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកគួតែរៀនសូត្រឲ្យបានច្រើនតាមតែអាចទៅធ្វើទៅបានអំពីអាជីកម្មទាំងនោះ។


ពួកគេមិនមានប្រាក់គ្រប់គ្រាន់
ហេតុផលទីបីដែលមនុស្សមិនបានចាប់ផ្តើម និងមិនបានទទួលជោគជ័យក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេគឺដោយសារតែពួកគេគិតថាពួកគេមិនមានប្រាក់គ្រប់គ្រាន់ហើយពួកគេមានអារម្មណ៍ថាពួកគេមិនអាចទទួលបានប្រាក់ដែលពួកគេត្រូវការពីប្រភពផ្សេងៗទៀតនោះទេ។សហគ្រិនដែលមានសេក្តីប្រាថ្នានឹងទៅកាន់ធនាគារក្នុងស្រុករបស់ពួកគេដើម្បីខ្ចីលុយដើម្បីផ្តល់មូលនិធិដល់គំនិតសហគ្រិនរបស់ពួកគេ៕

No comments:

Post a Comment