នៅពេលទ្រនិចកំដៅឡើងដល់ «H» នៅលើកុងទ័រ
វាគឺជាសញ្ញាប្រកាសអាសន្នដែលម៉ាស៊ីនរថយន្តកំពុងឡើងកំដៅខ្លាំង។ ជាក់ស្តែង
វាបណ្តាលមកពីប្រព័ន្ធបញ្ចុះកំដៅដំណើរការមិនបាន ត្រឹមត្រូវ
ហើយប្រសិនបើមិនប្រញាប់ត្រួតពិនិត្យ
អ្នកបើកបរនឹងត្រូវប្រឈមមុខការខូចខាតម៉ាស៊ីនរថយន្តយ៉ាងធ្ងន់ធ្ងរបំផុត។
ដូចនេះនៅពេលសម្គាល់ឃើញទ្រនិចកំដៅកើនឡើងខុសធម្មតា
អ្នកបើកបរគ្រប់រូបគួរប្រញាប់ត្រួតពិនិត្យ
និងអនុវត្តតាមចំណុចខាងក្រោមរហូតដល់ប្រព័ន្ធបញ្ចុះកំដៅបានជួសជុលរួចរាល់។
+ វិធីសាស្ត្រទី ១៖ ឈប់រថយន្ត
1. នៅពេលសម្គាល់ឃើញទ្រនិចកំដៅនៅលើកុងទ័ររថយន្តដៅចំអក្សរ H
(មានន័យថាក្តៅខ្លំាង) ឬមានផ្សែងហុយចេញពីគម្របម៉ាស៊ីន
ត្រូវឈប់រថយន្តជាបន្ទាន់ និងពន្លត់ម៉ាស៊ីនដើម្បីឲ្យវា ត្រជាក់វិញ។
2. បើកគម្របម៉ាស៊ីនរថយន្តដើម្បីឲ្យកំដៅភាយចេញឆាប់រហ័ស។
3. ភ្លាមៗកុំទាន់បើកគម្របរ៉េអាក់ទ័រ (ភាគច្រើនហៅថាគម្របធុងទឹក)
ឲ្យសោះនៅពេលម៉ាស៊ីនកំពុងក្តៅខ្លាំង
ពីព្រោះសម្ពាធនៃទឹករួមទាំងចំហាយផ្សែងក្តៅអាចធ្វើឲ្យអ្នករលាកបាន។
4. នៅពេលម៉ាស៊ីនរថយន្តចាប់ផ្តើមត្រជាក់ ត្រូវឆែកមើលធុងទឹកបញ្ចុះកំដៅ។
ប្រសិនបើឃើញស្រកខុសកម្រិត ត្រូវចាក់បន្ថែមឲ្យត្រូវតាមរង្វាស់ខ្នាតកំណត់។
5. ប្រសិនបើឃើញថាធុងទឹកបញ្ចុះកំដៅគ្មានបញ្ហានោះទេ
អាចប្រហែលមកពីលេចធ្លាយនៅចំណុចណាមួយនៃប្រព័ន្ធម៉ាស៊ីនត្រជាក់។
ដូចនេះគួរតែប្រញាប់យកទៅយានដ្ឋានជួសជុលដែលនៅជិតលោកអ្នកបំផុត។
6. នៅពេលត្រួតពិនិត្យរួចរាល់
ប្រសិនបើបើកបរទៅមុខមួយសន្ទុះស្រាប់តែមានបញ្ហាឡើងកំដៅមកវិញ
ត្រូវបញ្ឈប់រថយន្តជាបន្ទាន់ និងទូរសព្ទរកជំនួយទើបប្រសើរ។
+ វិធីសាស្ត្រទី ២៖ នៅតែបើកបរទៅមុខបន្ត
1. ក្នុងករណីនៅតែចង់ធ្វើដំណើរបន្តទៅមុខដោយអាក់ខានមិនបាន គួរបើកបរដោយបិទម៉ាស៊ីនត្រជាក់។
2. ពេលបន្តបើកបរទៅមុខគួរឧស្សាហ៍ក្រឡេកមើលទ្រនិចកំដៅជានិច្ច។
ជាក់ស្តែងពេលឡើងកំដៅភ្លាមត្រូវឈប់រថយន្តភ្លែត
និងរង់ចាំដល់ត្រជាក់វិញទើបបើកបរសារជាថ្មីម្តងទៀត។
ចងចាំថាការបើកបររថយន្តទាំងកំដៅក្តៅអាចបណ្តាលឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនតែម្តង៕
ប្រភព៖ wikihow និង http://angkorauto.com/news-detail/683/1
No comments:
Post a Comment