Monday, March 13, 2017

App ស្មាត​ហ្វូនទាំង​នេះ​ អាច​ឲ្យអ្នក​រក្សា​ទុក​ឯកសារ​រាប់​មិន​អស់

គេហទំព័រ​ LIFT យុវវ័យ សូម​ណែនាំ​បន្ថែម អំពី App ស្មាត​ហ្វូន​មួយ​ចំនួន​ ​អាច​ឲ្យ​សិស្ស​-និស្សិត ក៏ ដូច​ជា ​អ្នក​ដែល​មាន​ឯកសារ​ច្រើន​ចង់​រក្សា ទុក​ឲ្យ​មាន​សុវត្ថិភាព​ លែង​មាន​ការ​ព្រួយ​បារម្មណ៍​ចំពោះ​ការ​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​ អាច​សាក​ល្បង​ទាញ​យក​ App ​ស្មាត​ហ្វូន​ទាំង នេះ​ទៅ​ប្រើ​ប្រាស់​បាន។


ឈ្មោះ App ទំហំផ្ទុកទិន្នន័យដែលផ្តល់ឲ្យ
Degoo ១០០​ GB
Amazon Drive ៥​ GB
MEGA ៥០ GB
Mediafire ១០ GB
Google Drive ១៥ GB
Dropbox ២ GB

១.​Degoo ជា​កម្ម​វិធី​ស្មាត​ហ្វូន​ដែល​អាច​ឲ្យ​អ្នក​រក្សា​ទុក​ឯកសារ​បាន​ជាច្រើន​ប្រភេទ ​ដូច​ជា រូប​ថត ​វីដេអូ ​និង​ឯក​សារ​ផ្សេងៗ​ជាដើម​ ដោយ​បាន​ថែរក្សា​ឯកសារ​របស់​អ្នក​ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព Degoo’s​ online cloud drive និង​អាច​ឲ្យ​អ្នក​ទាញ​យក​ឯសារ​ចាស់ៗ​ដែល​បាត់​បង់​មក​វិញ​តាម​ការ​ចង់​បាន​របស់​អ្នក​។
App ​នេះ ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់ទាញ​យក​ទៅ​ប្រើ​ប្រាស់​ដោយ​សេរីនៅ​លើ​ App Store និង Play Store ដែល​មាន​ទំហំរហូត​ដល់ ១០០​ GB។ វា​ក៏អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្ជាប់​បណ្ដាញ​ពី កុំព្យូទ័រ ទៅ​ស្មាត​ហ្វូន​នៅ​គ្រប់​កន្លែង​ឲ្យ​តែ​មាន ​អ៊ីនធឺណែត ​និង​អាច​ឲ្យ​អ្នក​ទាញ​យក​ឯកសារ​ និង​បើក​មើល​បាន​គ្រប់​ពេល។ ​បើ​អ្នក​ប្រើ​ប្រាស់​ប្រើ​អស់​ទំហំ​ ១០០GB ក៏​អាច​ Update បន្ថែម​បាន​ដោយ​មិន​គិត​កម្រៃ​ឡើយ។

២.​​ Amazon Drive ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ដំណើរ​ការ​ឯកសារ ​តន្រ្ដី រូបថត និង​វីដេអូ ​នៅ​លើ​ App ​នេះ។ App នេះ នឹង​ជួយ​រក្សា​ឯកសារ របស់​អ្នក​ទាំង​អស់ដោយ​សុវត្ថិភាព​បំផុត ​លុះត្រាតែ​ស្មាតហ្វូន ​របស់​អ្នក​ខូច ​ឬបាត់​បង់​។
App ​នេះ​មាន​ទំហំ​ ៥ GB ក្នុង​ការ​ប្រើ​ប្រាស់​ដំណាក់​កាល​ដំបូង​ដោយ​សេរី ដោយ​អាច​ឲ្យ​អ្នក​អាច​កែ​លម្អ​មាតិកា​​ផ្សេង​នៅ​លើ​វា​បាន និង អាច​​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័ររបស់​អ្នក​នៅ​គ្រប់​កន្លែង​ ។ App នេះ អាច​ឲ្យ​អ្នកអាច​ទាញ​យក​ទៅប្រើ​ប្រាស់​បាន​ទាំង​ App Store និង Play Store ។

៣.​ MEGA គឺ​ជា​ App ដ៏​មាន​សុវត្ថិ​ភាព​បំផុត​មួយ ​មាន​ទំហំ​រហូត​ដល់​ ៥០ GB​ អាចឲ្យ​អ្នក​ទាញ​យកទៅ​ប្រើប្រាស់​បាន​ដោយ​សេរី នៅ​លើ​ App Store និង Play Store ។
App ​នេះ ​ជួយ​ឲ្យ​អ្នក​រក្សា​ឯកសារ​ផ្សេងៗ​ ទាញ​យក​ឯកសារ​ពី​វ៉េបសាយ​ដ៏ទៃ ​ចែក​រំលែក​ឯកសារ​ទៅ​កាន់​បណ្ដាញ​ណាមួយ​ និង​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ចង់​ចាំ​លេខកូដ​សម្គាល់​របស់​ខ្លួន​ឲ្យ​បាន​ល្អ ប្រ​សិន​​អ្នក​ភ្លេច​ អ្នក​នឹង​មិន​អាច​ចូល​ទៅ​ប្រើ​ប្រាស់​ទៀត​បាន​ជាដាច់​ខាត​ ។

៤. Mediafire ជា App ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ​និង​ងាយ​ស្រួល​ក្នុង​ការ​ទាញ​យក​ឯក​សារ​ទៅ​ប្រើ​ប្រាស់​ឡើង​វិញ​ ដោយ​មាន​ល្បឿន​លឿន​ ។
App នេះ ​អាច​ឲ្យ​អ្នក​ផ្ទុក​ឯកសារ​បាន​រហូត​ដល់ ​១០ GB ​និង អាច​ដំឡើង​បន្ថែម​រហូត​ដល់ ៣២ GB។​ វា​អាច​​ឲ្យ​អ្នក​រក្សាទុក​រាល់​ឯកសារ​ រូបថត​ ចម្រៀង វីដេអូ ​ជាដើម ​។

៥. Google Drive ជា​ App​ និងគេហទំព័រ របស់​ក្រុម​ហ៊ុន Google អាច​ឲ្យ​អ្នក​ផ្ទុក​ឯកសារ​​បាន​ទំហំ ១៥​ GB អាច​រក្សាទុក​រាល់​ឯកសារ ​រូបថត ​ចម្រៀង ​វីដេអូ ​ជាដើម។ ​វា​ក៏​អាច​ឲ្យ​អ្នក​ចែក​រំលែក​រាល់​ឯក​សារ​ និង​រូបថត​ ទៅកាន់​មិត្ដភ័ក្ដ ​និង​អ្នកធ្វើ​ការ​ងារ​ជាមួយ​គ្នា​បាន​។

៦. Dropbox ជា​ App ​និងគេហទំព័រ ​ដែល​មាន​ផ្ទុក Cloud Storage ល្អ​បំផុត​នៅ​លើ​ពិភព​លោក​។ App នេះ វាមាន​ភាព​សាមញ្ញ​ក្នុង​ការ​ប្រើ​ប្រាស់ ​និង​ផ្តល់​ទំហំ​ចំនួន ២ GB រាល់​នៃ​ការ​ផ្ទុក​ឯក​សារ​ផ្សេងៗ​ និង​អាច​ដំឡើង​បន្ថែម​រហូត​ដល់ទំហំ ១៦ GB ៕

ប្រភព៖ Phnom Penh Post

No comments:

Post a Comment