- Cambodia Angkor Air
- Sky Angkor Airlines
- Cambodia Bayon Airlines
- Bassaka Air
- JC International Airlines
Cambodia blog for providing entertainment (songs and Khmer folk tale stories), technology, management, finance, HR and health tips and agricultural market price.
Tuesday, March 21, 2017
Cambodia local airlines
As of March 22, 2017, there are 5 local airlines operated in Cambodia.
Tuesday, March 14, 2017
ការសិក្សាបង្ហាញពីហនិភ័យចំពោះក្មេងដែលគេងមិនគ្រប់គ្រាន់
តាមការស្រាវជ្រាវពីសាលាហាវឺដផ្នែកកុមារ កុមារ ដែលមានអាយុពី 3 ទៅ 7 ដែលមិនបានទទួល ការគេង បានគ្រប់គ្រាន់ អាចនឹងមាន បញ្ហាជាមួយនឹង
ការយកចិត្តទុកដាក់ ការគ្រប់គ្រងអារម្មណ៍ និងការ ទំនាក់ទំនង ជាមួយមិត្តរបស់ពួកគេ។
ចំនួនម៉ោងដែលគេងគ្រប់ |
អាយុក្មេង |
១២ម៉ោងឬច្រើនជាងនេះ |
៦ខែទៅ២ឆ្នាំ |
១១ម៉ោងឬច្រើនជាងនេះ |
៣ទៅ៤ឆ្នាំ |
១០ម៉ោងឬច្រើនជាងនេះ |
៥ទៅ៧ឆ្នាំ |
Monday, March 13, 2017
App ស្មាតហ្វូនទាំងនេះ អាចឲ្យអ្នករក្សាទុកឯកសាររាប់មិនអស់
គេហទំព័រ LIFT យុវវ័យ សូមណែនាំបន្ថែម អំពី App
ស្មាតហ្វូនមួយចំនួន អាចឲ្យសិស្ស-និស្សិត ក៏ ដូចជា
អ្នកដែលមានឯកសារច្រើនចង់រក្សា ទុកឲ្យមានសុវត្ថិភាព
លែងមានការព្រួយបារម្មណ៍ចំពោះការបាត់បង់នៅថ្ងៃណាមួយ
អាចសាកល្បងទាញយក App ស្មាតហ្វូនទាំង នេះទៅប្រើប្រាស់បាន។
១.Degoo ជាកម្មវិធីស្មាតហ្វូនដែលអាចឲ្យអ្នករក្សាទុកឯកសារបានជាច្រើនប្រភេទ ដូចជា រូបថត វីដេអូ និងឯកសារផ្សេងៗជាដើម ដោយបានថែរក្សាឯកសាររបស់អ្នកជាមួយនឹងប្រព័ន្ធសុវត្ថិភាព Degoo’s online cloud drive និងអាចឲ្យអ្នកទាញយកឯសារចាស់ៗដែលបាត់បង់មកវិញតាមការចង់បានរបស់អ្នក។
App នេះ អាចឲ្យអ្នកប្រើប្រាស់ទាញយកទៅប្រើប្រាស់ដោយសេរីនៅលើ App Store និង Play Store ដែលមានទំហំរហូតដល់ ១០០ GB។ វាក៏អាចឲ្យអ្នកប្រើប្រាស់ផ្ជាប់បណ្ដាញពី កុំព្យូទ័រ ទៅស្មាតហ្វូននៅគ្រប់កន្លែងឲ្យតែមាន អ៊ីនធឺណែត និងអាចឲ្យអ្នកទាញយកឯកសារ និងបើកមើលបានគ្រប់ពេល។ បើអ្នកប្រើប្រាស់ប្រើអស់ទំហំ ១០០GB ក៏អាច Update បន្ថែមបានដោយមិនគិតកម្រៃឡើយ។
២. Amazon Drive ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការដំណើរការឯកសារ តន្រ្ដី រូបថត និងវីដេអូ នៅលើ App នេះ។ App នេះ នឹងជួយរក្សាឯកសារ របស់អ្នកទាំងអស់ដោយសុវត្ថិភាពបំផុត លុះត្រាតែស្មាតហ្វូន របស់អ្នកខូច ឬបាត់បង់។
App នេះមានទំហំ ៥ GB ក្នុងការប្រើប្រាស់ដំណាក់កាលដំបូងដោយសេរី ដោយអាចឲ្យអ្នកអាចកែលម្អមាតិកាផ្សេងនៅលើវាបាន និង អាចភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នកនៅគ្រប់កន្លែង ។ App នេះ អាចឲ្យអ្នកអាចទាញយកទៅប្រើប្រាស់បានទាំង App Store និង Play Store ។
៣. MEGA គឺជា App ដ៏មានសុវត្ថិភាពបំផុតមួយ មានទំហំរហូតដល់ ៥០ GB អាចឲ្យអ្នកទាញយកទៅប្រើប្រាស់បានដោយសេរី នៅលើ App Store និង Play Store ។
App នេះ ជួយឲ្យអ្នករក្សាឯកសារផ្សេងៗ ទាញយកឯកសារពីវ៉េបសាយដ៏ទៃ ចែករំលែកឯកសារទៅកាន់បណ្ដាញណាមួយ និងតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវចង់ចាំលេខកូដសម្គាល់របស់ខ្លួនឲ្យបានល្អ ប្រសិនអ្នកភ្លេច អ្នកនឹងមិនអាចចូលទៅប្រើប្រាស់ទៀតបានជាដាច់ខាត ។
៤. Mediafire ជា App ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការទាញយកឯកសារទៅប្រើប្រាស់ឡើងវិញ ដោយមានល្បឿនលឿន ។
App នេះ អាចឲ្យអ្នកផ្ទុកឯកសារបានរហូតដល់ ១០ GB និង អាចដំឡើងបន្ថែមរហូតដល់ ៣២ GB។ វាអាចឲ្យអ្នករក្សាទុករាល់ឯកសារ រូបថត ចម្រៀង វីដេអូ ជាដើម ។
៥. Google Drive ជា App និងគេហទំព័រ របស់ក្រុមហ៊ុន Google អាចឲ្យអ្នកផ្ទុកឯកសារបានទំហំ ១៥ GB អាចរក្សាទុករាល់ឯកសារ រូបថត ចម្រៀង វីដេអូ ជាដើម។ វាក៏អាចឲ្យអ្នកចែករំលែករាល់ឯកសារ និងរូបថត ទៅកាន់មិត្ដភ័ក្ដ និងអ្នកធ្វើការងារជាមួយគ្នាបាន។
៦. Dropbox ជា App និងគេហទំព័រ ដែលមានផ្ទុក Cloud Storage ល្អបំផុតនៅលើពិភពលោក។ App នេះ វាមានភាពសាមញ្ញក្នុងការប្រើប្រាស់ និងផ្តល់ទំហំចំនួន ២ GB រាល់នៃការផ្ទុកឯកសារផ្សេងៗ និងអាចដំឡើងបន្ថែមរហូតដល់ទំហំ ១៦ GB ៕
ប្រភព៖ Phnom Penh Post
ឈ្មោះ App | ទំហំផ្ទុកទិន្នន័យដែលផ្តល់ឲ្យ |
Degoo | ១០០ GB |
Amazon Drive | ៥ GB |
MEGA | ៥០ GB |
Mediafire | ១០ GB |
Google Drive | ១៥ GB |
Dropbox | ២ GB |

ដំណោះស្រាយនៅពេលរថយន្តឡើងកំដៅដល់អក្សរ «H»
នៅពេលទ្រនិចកំដៅឡើងដល់ «H» នៅលើកុងទ័រ
វាគឺជាសញ្ញាប្រកាសអាសន្នដែលម៉ាស៊ីនរថយន្តកំពុងឡើងកំដៅខ្លាំង។ ជាក់ស្តែង
វាបណ្តាលមកពីប្រព័ន្ធបញ្ចុះកំដៅដំណើរការមិនបាន ត្រឹមត្រូវ
ហើយប្រសិនបើមិនប្រញាប់ត្រួតពិនិត្យ
អ្នកបើកបរនឹងត្រូវប្រឈមមុខការខូចខាតម៉ាស៊ីនរថយន្តយ៉ាងធ្ងន់ធ្ងរបំផុត។
ដូចនេះនៅពេលសម្គាល់ឃើញទ្រនិចកំដៅកើនឡើងខុសធម្មតា
អ្នកបើកបរគ្រប់រូបគួរប្រញាប់ត្រួតពិនិត្យ
និងអនុវត្តតាមចំណុចខាងក្រោមរហូតដល់ប្រព័ន្ធបញ្ចុះកំដៅបានជួសជុលរួចរាល់។
+ វិធីសាស្ត្រទី ១៖ ឈប់រថយន្ត
1. នៅពេលសម្គាល់ឃើញទ្រនិចកំដៅនៅលើកុងទ័ររថយន្តដៅចំអក្សរ H (មានន័យថាក្តៅខ្លំាង) ឬមានផ្សែងហុយចេញពីគម្របម៉ាស៊ីន ត្រូវឈប់រថយន្តជាបន្ទាន់ និងពន្លត់ម៉ាស៊ីនដើម្បីឲ្យវា ត្រជាក់វិញ។
2. បើកគម្របម៉ាស៊ីនរថយន្តដើម្បីឲ្យកំដៅភាយចេញឆាប់រហ័ស។
3. ភ្លាមៗកុំទាន់បើកគម្របរ៉េអាក់ទ័រ (ភាគច្រើនហៅថាគម្របធុងទឹក) ឲ្យសោះនៅពេលម៉ាស៊ីនកំពុងក្តៅខ្លាំង ពីព្រោះសម្ពាធនៃទឹករួមទាំងចំហាយផ្សែងក្តៅអាចធ្វើឲ្យអ្នករលាកបាន។
4. នៅពេលម៉ាស៊ីនរថយន្តចាប់ផ្តើមត្រជាក់ ត្រូវឆែកមើលធុងទឹកបញ្ចុះកំដៅ។ ប្រសិនបើឃើញស្រកខុសកម្រិត ត្រូវចាក់បន្ថែមឲ្យត្រូវតាមរង្វាស់ខ្នាតកំណត់។
5. ប្រសិនបើឃើញថាធុងទឹកបញ្ចុះកំដៅគ្មានបញ្ហានោះទេ អាចប្រហែលមកពីលេចធ្លាយនៅចំណុចណាមួយនៃប្រព័ន្ធម៉ាស៊ីនត្រជាក់។ ដូចនេះគួរតែប្រញាប់យកទៅយានដ្ឋានជួសជុលដែលនៅជិតលោកអ្នកបំផុត។
6. នៅពេលត្រួតពិនិត្យរួចរាល់ ប្រសិនបើបើកបរទៅមុខមួយសន្ទុះស្រាប់តែមានបញ្ហាឡើងកំដៅមកវិញ ត្រូវបញ្ឈប់រថយន្តជាបន្ទាន់ និងទូរសព្ទរកជំនួយទើបប្រសើរ។
+ វិធីសាស្ត្រទី ២៖ នៅតែបើកបរទៅមុខបន្ត
1. ក្នុងករណីនៅតែចង់ធ្វើដំណើរបន្តទៅមុខដោយអាក់ខានមិនបាន គួរបើកបរដោយបិទម៉ាស៊ីនត្រជាក់។
2. ពេលបន្តបើកបរទៅមុខគួរឧស្សាហ៍ក្រឡេកមើលទ្រនិចកំដៅជានិច្ច។ ជាក់ស្តែងពេលឡើងកំដៅភ្លាមត្រូវឈប់រថយន្តភ្លែត និងរង់ចាំដល់ត្រជាក់វិញទើបបើកបរសារជាថ្មីម្តងទៀត។ ចងចាំថាការបើកបររថយន្តទាំងកំដៅក្តៅអាចបណ្តាលឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់ម៉ាស៊ីនតែម្តង៕
ប្រភព៖ wikihow និង http://angkorauto.com/news-detail/683/1

៧ ករណីដែលធ្វើឲ្យរថយន្តស៊ីសាំងខុសធម្មតា
សំណាក់អ្នកប្រើប្រាស់រថយន្តទូទៅតែងនិយាយថារថយន្តស៊ីសាំងខុសធម្មតាគឺដោយសារការប្រើប្រាស់
រថយន្តចាស់ ឬដឹកទម្ងន់ធ្ងន់ៗជាដើម។មិនខុសគ្នាប៉ុន្មាននៅមានកត្តាផ្សេងមួយចំនួនទៀតដែល ម្ចាស់រថយន្តគ្រប់រូបមិនធ្លាប់គិតដល់ ហើយវាក៏បានក្លាយទៅជាហេតុផលចម្បងក្នុងការចាយ វាយខ្ចះខ្ជាយទៅលើប្រេងឥន្ទនៈឥតប្រយោជន៍។ ដូចនេះបើសម្គាល់ឃើញថារថយន្តរបស់អ្នកស្រាប់តែស៊ីសាំងខុសធម្មតាសូមប្រមើលមើលទៅលើចំណុចទាំងនេះ។
1. Sensor អុកស៊ីសែនចុះខ្សោយ៖
Sensor អុកស៊ីសែននៅលើរថយន្តមានតួនាទីពិនិត្យតាមដានទៅលើខ្យល់ និងប្រេងចម្រុះគ្នា។ ដូចនេះនៅពេលអស់អាយុកាលប្រើប្រាស់ Sensor អុកស៊ីសែននឹងចាប់ផ្តើមប្រែប្រួលទ្រុឌទ្រោម ហើយធ្វើឲ្យម៉ាស៊ីនគ្រប់គ្រងរថយន្ត (engine computer)ទាញយកប្រេងឥន្ធនៈបន្ថែម។ លោកអ្នកអាចធ្វើការត្រួតពិនិត្យដោយប្រើឧបករណ៍ស្កេន ឬឧបករណ៍ឌីជីថល Storage oscilloscope ដើម្បីតេស្តមើលទៅលើការឆ្លើយតបរបស់ Sensor អុកស៊ីសែន។ ឬប្រសិនបើឡានរបស់អ្នកបើកបរបានចម្ងាយលើសពី ១៦ម៉ឺនគីឡូម៉ែត្រ គឺដល់ ពេលដែលអ្នកគួរតែផ្លាស់ប្តូរ Sensor ទឹកចេញម្តងទើបប្រសើរ។
2. Sensor ទឹកបញ្ចុះកំដៅដើរខុស៖ វាមានតួនាទីតាមដានទៅលើសីតុណ្ហភាពនៃទឹកបញ្ចុះកំដៅក្នុងម៉ាស៊ីនដែលកំពុងដំណើរការ។ ដូចនេះប្រសិនបើ Sensor ទឹកបញ្ចុះកំដៅដើរខុសនិងបង្ហាញកម្រិតត្រជាក់ធ្លាក់ចុះខុសធម្មតាឬក៏បង្ហាញត្រជាក់ជានិច្ច មានន័យថាម៉ាស៊ីនគ្រប់គ្រងរថយន្តនៅតែបើកដំណើរការជាប់រហូតបណ្តាលឲ្យទាញយកប្រេងសាំងបន្ថែម។ អ្នកអាច ឆែកមើល Sensor ទឹកបញ្ចុះកំដៅតាមរយៈឧបករណ៍ស្កេន ហើយប្រសិនបើទទួលបានពី ១៨៥ ទៅ១៩៥ ដឺក្រេនោះ Sensor បញ្ចុះកំដៅគ្មានបញ្ហានោះទេ។
3. តម្រងខ្យល់កខ្វក់៖ ប្រសិនបើតម្រងខ្យល់កខ្វក់វានឹងធ្វើឲ្យម៉ាស៊ីនពិបាកបឺតស្រូបខ្យល់ចេញចូល និងបណ្តាលឲ្យស៊ីសាំងជាងមុន។ គួរឧស្សាហ៍ពិនិត្យ និងសម្អាតតម្រងខ្យល់ហើយប្រសិនបើកខ្វក់ខ្លាំងគួរតែប្តូរថ្មីទើបប្រសើរ។
4. ធូរកង់៖
ដើម្បីកុំឲ្យខ្ចះខ្ជាយទៅលើប្រេងសាំងអ្នកត្រូវឆែក និងសប់កង់ទាំងបួនឲ្យត្រូវទៅហ្នឹងខ្នាតសម្ពាធតាមប្រភេទរថយន្តនីមួយៗ ពីព្រោះនៅពេលសម្ពាធខ្យល់កង់ទាបវានឹងបង្កើន កម្លាំងទប់ទល់ការរអិលកាន់តែខ្លាំងដែលជាករណីធ្វើឲ្យម៉ាស៊ីនស៊ីសាំងជាងមុនចន្លោះពី ៥ ទៅ១០ភាគរយ។
5. ផ្ទុករបស់ឥតប្រយោជន៍ច្រើនក្នុងគូថឡាន៖ នៅពេលរថយន្តធ្ងន់កាលណាម៉ាស៊ីនឡាននឹងប្រឹងបរទៅមុខខ្លាំងកាលនោះដែលជាហេតុ
ធ្វើឲ្យស៊ីសាំងច្រើនផងដែរ។
6. បើកបររថយន្តមិនបានដោះហ្វ្រាំងដៃ៖ រថយន្តនឹងស៊ីសាំងដូចគ្នានៅពេលដែលអ្នកបើកបរដោយមិនបានដោះហ្វ្រាំងដៃចេញឲ្យអស់ ពីព្រោះម៉ាស៊ីនឡាននឹងបញ្ចេញកម្លាំងប្រឹងអូស ទាញប្រៀបបីដូចផ្ទុកទម្ងន់ដ៏ធ្ងន់ដែរ។
7. ទម្លាប់បើកបរកម្រោល៖ មិនថាតែរថយន្តទេសូម្បីម៉ូតូក៏ស៊ីសាំងដូចគ្នាប្រសិនបើអ្នកបើកបរឆក់ៗជាន់ហ្គែរខ្លាំងៗ ឬបើកទាំងកម្រោល។ គួរទម្លាប់បើកបរតាមសម្រួល និងធ្វើអារម្មណ៍ឲ្យ ស្រស់ថ្លាខណៈពេលបើកបរប្រសិនបើអ្នកមិនចង់ចាយវាយច្រើនទៅលើឥន្ធនៈ៕
ប្រភព៖ aa1car និង http://angkorauto.com/news-detail/690/1

Subscribe to:
Posts (Atom)