- ទី ១ ការព្យាយាមស្វែងរកទ្រព្យសម្បត្តិ ជាកាតព្វកិច្ចដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗគឺទ្រព្យសម្បត្តិមិនអាចកើតមានដល់មនុស្សខ្ជិលច្រអូសបានទេ។
- ទី ២ ការចេះថែរក្សានូវទ្រព្យ ដែលខំរកបានមកហើយគឺការចេះសន្សំសំចៃទ្រព្យទុកឲ្យផុតពីសេចក្ដីអន្តរាយផ្សេងៗ ហើយនឹងចេះកែខៃរកផលកម្រៃពីទ្រព្យនោះ ដូចជាក្នុងប្រទេសនីមួយៗ តែងតែមានកន្លែងផ្ញើប្រាក់ហៅថាធនាគារ ដើម្បីឲ្យប្រជាជនចេះសន្សំទ្រព្យ និងបានថ្លៃការប្រាក់ថែមទៀតផង។
- ទី ៣ ការសេពគប់រកមិត្តល្អត្រឹមត្រូវគឺការជ្រើសរើសផ្លូវដើរសម្រាប់ជីវិត ប្រសិនបើសេពគប់មិត្តអាក្រក់រមែងនាំមកនូវសេចក្ដីវិនាសគ្រប់ច្រកល្ហក បើសេពគប់មិត្តល្អ នឹងមានសេចក្ដីសុខចម្រើនកើននូវប្រយោជន៍ជារឿយៗ ព្រោះថាមិត្តល្អគេអាចជួយពន្យល់វិធីស្វែងរកសេចក្ដីសុខចម្រើន ទាំងផ្នែកទ្រព្យសម្បត្តិ ទាំងផ្នែកគំនិតប្រាជ្ញាស្មារតី គេស្ទាត់ជំនាញនៅក្នុងកិច្ចការណា គេនឹងជួយពន្យល់មិត្តក្នុងកិច្ចការនោះមិនខាន។ ប្រសិនមានមិត្តអាក្រក់ប្រៀបដូចជាមានលាមក ខណៈមានមិត្តល្អប្រៀបបីដូចជាមានកម្រងផ្កាមានក្លិនក្រអូប អ៊ីចឹងតើយើងគួរជ្រើសយកលាមក ឬក៏ផ្កា?
- ទី ៤ គឺការចេះចាយវាយទ្រព្យសម្បត្តិឲ្យសមទៅតាមឋានៈរបស់ខ្លួន បានសេចក្ដីថា ការចាយវាយមិនឲ្យ លើសចំនួនទ្រព្យដែលមានបើរកបានតិចចាយតាមតិច បើរកបានច្រើនកុំភ្លើតភ្លើនចាយទាល់តែអស់ ត្រូវវៀរចាកការចំណាយណាដែលគ្មានការចាំបាច់ ឬគ្មានប្រយោជន៍ ត្រូវតែសំចៃទុកខ្លះសម្រាប់ពេលណាដែលខ្លួនរកទ្រព្យមិនបាន ឬមានគ្រោះថ្នាក់ផ្សេងៗមានជំងឺតម្កាត់ជាដើមផងដែរ»។
Cambodia blog for providing entertainment (songs and Khmer folk tale stories), technology, management, finance, HR and health tips and agricultural market price.
Friday, June 9, 2017
ទិដ្ឋធម្មិកត្ថប្រយោជន៍ ៤ យ៉ាង
ទិដ្ឋធម្មិកត្ថប្រយោជន៍ ៤ យ៉ាងដែលជាប្រយោជន៍នៅក្នុងបច្ចុប្បន្ននោះរួមមាន៖
Subscribe to:
Post Comments (Atom)
No comments:
Post a Comment