Monday, June 19, 2017

Emergency Number

No.
Name
Phone Number
1
Toul Sleng Fire Department
023 723 555 / 012 786 693
2
Call from Stationary Telephone (FireFighter)
666 / 118
3
Call from Stationary Telephone (Police)
117
4
S.O.S Police
012 999 999
5
Traffic Police
012 896 628
6
Tourist Police
097 778 0002
7
Ambulance (S.A.M.U)
119
8
Call from Stationary Telephone (Hospital)
023 723 840
9
Calmette Ambulance (S.A.M.U)
023 426 948 / 023 724 891 / 012 912 947 / 016 585 108 / 092 858 434
10
Russian Hospital Ambulance (S.A.M.U)
023 217764
11
Kossamak Hospital Ambulance (S.A.M.U)
016 909774
12
Blood Transfusion Center
023 215 949
13
Water Supply
023 724 046
14
Electricity (EDC)
023 723 871

Friday, June 9, 2017

វិវឌ្ឍបច្ចេកវិទ្យាធនាគារនៅប្រទេសកម្ពុជា

វិវឌ្ឍបច្ចេកវិទ្យាធនាគារនៅប្រទេសកម្ពុជាគួរឲ្យកត់សម្គាល់។ នៅថ្ងៃទី ០៩​ ខែមិថុនា ឆ្នាំ ២០១៧ ធនាគារ ABA បាន​ដាក់​ដំណើរ​ការ​នូវ​ដំណោះស្រាយ​នេះ​ដើម្បី​ឲ្យ​អតិថិជន​យើង​អាច​បើក​គណនី​ធនាគារ​ពី​ទីកន្លែង​ណា​ក៏​បាន​។ អតិថិជន​អាច​ចូល​ទៅ​កាន់​គេហទំព័រ join.ababank.com របស់​ធនាគារ​ដើម្បី​បើក​គណនី​ជាមួយ​នឹង​ធនាគារ ABA​។

ប្រភព៖ Phnom Penh Post

ទិដ្ឋធម្មិកត្ថ​ប្រយោជន៍ ៤ យ៉ាង

ទិដ្ឋធម្មិកត្ថ​ប្រយោជន៍ ៤ យ៉ាង​ដែលជា​ប្រយោជន៍​នៅ​ក្នុង​បច្ចុប្បន្ន​នោះ​រួមមាន៖

  • ទី ១ ការព្យាយាម​ស្វែងរក​ទ្រព្យសម្បត្តិ ជា​កាតព្វកិច្ច​ដ៏សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ​គឺទ្រព្យសម្បត្តិ​មិន​អាច​កើត​មាន​ដល់​មនុស្ស​ខ្ជិល​ច្រអូស​បាន​ទេ។
  • ទី ២ ការចេះ​ថែរក្សា​នូវ​ទ្រព្យ ដែល​ខំរក​បាន​មក​ហើយ​គឺការ​ចេះ​សន្សំសំចៃ​ទ្រព្យ​ទុកឲ្យ​ផុតពី​សេចក្ដី​អន្តរាយ​ផ្សេងៗ ហើយ​នឹង​ចេះ​កែខៃ​រកផល​កម្រៃ​ពីទ្រព្យ​នោះ ដូចជា​ក្នុង​ប្រទេស​នីមួយៗ តែងតែ​មាន​កន្លែង​ផ្ញើ​ប្រាក់​ហៅថា​ធនាគារ ដើម្បី​ឲ្យ​ប្រជាជន​ចេះ​សន្សំ​ទ្រព្យ និង​បាន​ថ្លៃ​ការប្រាក់​ថែម​ទៀត​ផង។
  • ទី ៣ ការសេព​គប់​រកមិត្ត​ល្អ​ត្រឹមត្រូវ​គឺការ​ជ្រើសរើស​ផ្លូវ​ដើរ​សម្រាប់​ជីវិត ប្រសិនបើ​សេពគប់​មិត្ត​អាក្រក់​រមែង​នាំមក​នូវ​សេចក្ដី​វិនាស​គ្រប់​ច្រកល្ហក បើ​សេពគប់​មិត្ត​ល្អ នឹងមាន​សេចក្ដីសុខ​ចម្រើន​កើន​នូវ​ប្រយោជន៍​ជារឿយៗ ព្រោះ​ថា​មិត្តល្អ​គេអាច​ជួយ​ពន្យល់​វិធី​ស្វែងរក​សេចក្ដីសុខ​ចម្រើន ទាំង​ផ្នែក​ទ្រព្យសម្បត្តិ ទាំង​ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី គេ​ស្ទាត់ជំនាញ​នៅ​ក្នុង​កិច្ចការ​ណា គេ​នឹងជួយ​ពន្យល់​មិត្ត​ក្នុង​កិច្ចការ​នោះ​មិន​ខាន។ ប្រសិន​មាន​មិត្ត​អាក្រក់​ប្រៀប​ដូចជា​មាន​លាមក ខណៈ​មាន​មិត្តល្អ​ប្រៀប​បីដូច​ជាមាន​កម្រងផ្កា​មាន​ក្លិន​ក្រអូប អ៊ីចឹង​តើ​យើង​គួរ​ជ្រើស​យក​លាមក ឬក៏​ផ្កា?
  • ទី ៤ គឺ​ការចេះ​ចាយវាយ​ទ្រព្យសម្បត្តិ​ឲ្យសម​ទៅ​តាម​ឋានៈ​របស់ខ្លួន បាន​សេចក្ដី​ថា ការចាយវាយ​មិន​ឲ្យ លើស​ចំនួន​ទ្រព្យ​ដែល​មាន​បើ​រកបាន​តិច​ចាយ​តាមតិច បើ​រកបាន​ច្រើន​កុំ​ភ្លើតភ្លើន​ចាយ​ទាល់តែ​អស់ ត្រូវ​វៀរចាក​ការចំណាយ​ណា​ដែល​គ្មានការ​ចាំបាច់ ឬគ្មាន​ប្រយោជន៍ ត្រូវតែ​សំចៃ​ទុក​ខ្លះ​សម្រាប់​ពេល​ណា​ដែល​ខ្លួន​រក​ទ្រព្យ​មិនបាន ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​មាន​ជំងឺ​តម្កាត់​ជាដើម​ផងដែរ»។


Wednesday, June 7, 2017

រដ្ឋាភិបាល​ដាក់​ពន្ធ​ ១០ ​ភាគរយ​លើ​សេវា​ហិរញ្ញវត្ថុ

តើយើងពិតជាត្រៀមជាប់ពន្ធ១០%បន្ថែមទៀតលើ៖

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាបន្ត​ដោយ​លើក​ជា​ឧទាហរណ៍​ថា សេវា​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​លើ​តម្លៃ​បន្ថែម ១០ ភាគរយ ​រួម​មាន​ដូចជា កម្រៃ​
  • សេវា​ផ្ទេរ​ប្រាក់
  • សេវា​វាយ​តម្លៃ​លើ​ការ​ទទួល​កម្ចី ឬ សេវា​ផ្នែក​ច្បាប់
  • សេវា​ថែទាំ​គណនេយ្យ​ជាដើម រួម​ទាំង​សេវា​ជាច្រើន​ផ្សេងៗ​ទៀត​
ប្រភព៖​ https://goo.gl/T7YrdZ