Tuesday, October 31, 2017

គប់មិត្ត

គប់មិត្ត៖
  1. កិរិយាបានទ្រព្យ១ 
  2. ភាពជាបុគ្គលមិនមានរោគជានិច្ច១ 
  3. ភរិយាជាទីស្រលាញ់១ 
  4. ភរិយាពោលពាក្យពិរោះ១ 
  5. កូនប្រដៅងាយ១ 
  6. និងមានវិជ្ចាសំរាប់ធ្វើប្រយោជន៌ដល់សាធារណជន១ 


ធម៌៦ប្រការនេះជាបរមសុខក្នុងជីវលោកនេះ

ការភ្ជាប់និងផ្តាច់ roaming ក្នុងប្រព័ន្ធ Smart and Cellcard

ពេលដែលយើងទៅក្រៅប្រទេស យើងត្រូវភ្ជាប់ roaming​ ដើម្បីឲ្យក្រុមគ្រួសារនិងមិត្តអាចទាក់ទងយើងបាន។​ ពេលដែលយើងត្រឡប់មកវិញ​ យើងត្រូវផ្តាច់ roaming វិញ។​ ខាងក្រោមនេះគឺជារបៀបភ្ជាប់និងផ្តាច់ក្នុងប្រព័ន្ធ Cellcard និង​ Smart។

Cellcard Smart
Activate #8910# *313#
Deactivate #8910#0# *313*0#

Thursday, October 26, 2017

មង្គលសូត្រ ឬមង្គល ៣៨ប្រការ

អ្នកដែលចង់បានមង្គលជីវិត ចង់បានសេចក្តីសុខសួស្តី គប្បីបដិបត្តិតាមគោលនៃមង្គលនេះ នឹងបានសម្រេចតាមសេចក្តីប្រាថ្នា ព្រោះថាមង្គលទាំងឡាយមិនអាចកើតឡើងពីការបួងសួងបន់ស្រន់ឡើយ គឺកើតចេញពីសេចក្តីល្អដែលយើងបានធ្វើ បដិបត្តិត្រឹមត្រូវតាមផ្លូវសម្មាទិដ្ឋិ
១. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ )
២. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា )
៣. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )
៤. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោ ច )
៥. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា )
៦. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )
៧. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )
៨. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )
៩. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ច សុសិក្ខិតោ )
១០. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )
១១-១២. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតានិងបិតា (មាតាបិតុ ឧបដ្ឋានំ )
១៣. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )
១៤. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )
១៥. កិរិយាបរិច្ចាគទាន (ទានំ )
១៦. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា )
១៧. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ )
១៨. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ )
១៩. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា )
២០. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
២១. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ )
២២. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច )
២៣. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )
២៤. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច )
២៥. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា )
២៦. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ )
២៧. សេចក្តីអត់ធ្មត់ (ខន្តិ ច )
២៨. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា )
២៩. កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ(សមណានញ្ច ទស្សនំ )
៣០. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា)
៣១. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច )
៣២. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច )
៣៣. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )
៣៤. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច )
៣៥. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ ( ផុជ្ឋស្ស លោកធម្មេហិចិត្តំយស្ស ន កម្បតិ )
៣៦. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ )
៣៧. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ )
៣៨. ចិត្តក្សេមក្សាន្ត (ខេមំ)

Thursday, October 5, 2017

របៀបប្រើប្រាស់ ping command

ចំពោះលោកអ្នកជា network administrator ឬ​ system administrator លោកអ្នកជៀសមិនផុតឡើយក្នុងការប្រើប្រាស់ ping command ដើម្បីជួយផ្ទៀងផ្ទាត់ការតភ្ជាប់កម្រិត IP។​ ប្រើ ping នៅពេលណាដែលអ្នកត្រូវការផ្ទៀងផ្ទាត់ថាម៉ាស៊ីនកុំព្យូទ័រអាចតភ្ជាប់ទៅបណ្តាញ TCP/IP និងធនធានបណ្តាញ។

ឧទាហរណ៏៖
ping 8.8.8.8 -n 100 -l 100

មានន័យថា ping ទៅ DNS Google លេខ​ 8.8.8.8 ចំនួន​ 100 ដង​ ដែល packet មានទំហំ 100 បៃ។

សង្ខេប៖
-n សំដៅលើចំនួនដង
-l សំដៅលើទំហំ​ packet គិតជាបៃ

Monday, August 28, 2017

4.5G Technology Available in Cambodia

Cambodia is now in 4.5G and prepare to next 5G. 4.5G is 8 times faster than 4G that means the maximum speed is 1Gbps.

The following phone models can be used with this technology.
1) Samsung Galaxy S8
2) Samsung Galaxy S8 Plus
3) Huawei P10
4) Huawei P10 Plus
5) Sony Xperia XZ Premium

As of this writing, the company which brings this 4.5G technology is Smart Axiata.

Wednesday, July 26, 2017

ការបញ្ជាបិទភ្លើងលើ Qnap

លក្ខណៈពិសេសរបស់ឧបករណ៏​ Qnap គឺយើងអាចបញ្ជាបិទភ្លើងដោយស្វ័យប្រវត្តិ។ មុននឹងខ្ញុំណែនាំលោកអ្នកត្រូវយល់ពាក្យមួយចំនួនដែលប្រើប្រាស់ដូចខាងក្រោម៖

Weekdays​​ សំដៅទៅថ្ងៃចន្ទដល់សុក្រ
Weekend សំដៅទៅថ្ងៃសៅរ៍ដល់អាទិត្យ

1) ចូល web console management
2) Control Panel
3) Power
4) Power Schedule


Monday, June 19, 2017

Emergency Number

No.
Name
Phone Number
1
Toul Sleng Fire Department
023 723 555 / 012 786 693
2
Call from Stationary Telephone (FireFighter)
666 / 118
3
Call from Stationary Telephone (Police)
117
4
S.O.S Police
012 999 999
5
Traffic Police
012 896 628
6
Tourist Police
097 778 0002
7
Ambulance (S.A.M.U)
119
8
Call from Stationary Telephone (Hospital)
023 723 840
9
Calmette Ambulance (S.A.M.U)
023 426 948 / 023 724 891 / 012 912 947 / 016 585 108 / 092 858 434
10
Russian Hospital Ambulance (S.A.M.U)
023 217764
11
Kossamak Hospital Ambulance (S.A.M.U)
016 909774
12
Blood Transfusion Center
023 215 949
13
Water Supply
023 724 046
14
Electricity (EDC)
023 723 871